(តាកែវ)៖ លោក កង សំអឿន អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ និងជាអតីតអភិបាលរងខេត្តតាកែវ ផងដែរនោះ បានទទួលមរណភាព នៅម៉ោង១១៖៣៥នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៣ឆ្នាំ ។
បច្ចុប្បន្នសពលោក កង សំអឿន កំពុងតម្កល់ធ្វើបុណ្យប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាបអញ្ជើញចូលរួមពិធីបុណ្យសព ដោយក្តីអនុគ្រោះ៕