(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានផលិតវីដេមួយស្តីពី «សិទ្ធិ និងសន្តិភាព» ក្រោយកម្ពុជាបិទបញ្ចប់សង្គ្រាមស៊ីវិល ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈវីដេអូនេះដែរ បានឱ្យដឹងថា មនុស្សមានសិទ្ធិជាមូលដ្ឋានរួមមានសិទ្ធិមានជីវិតរស់នៅសេរីភាពរបស់បុគ្គល សន្តិសុខ សេរីភាព ក្នុងការធ្វើដំណើរ សេរីភាពក្នុងជំនឿសាសនា ការជួបប្រជុំគ្នា និងបង្កើតសមាគមរួមទាំងការបង្កើត គណបក្សនយោបាយ និងសហជីព ដំណើរការតុលាការត្រឹមត្រូវ និងភាពស្មើគ្នា ចំពោះមុខច្បាប់ និងការការពារកុំឱ្យមានការដកហូតសិទ្ធិកម្មសិទ្ធិ តាមទំនើងចិត្ត ឬការដកហូតកម្មសិទ្ធិឯកជនដោយគ្មានការសងជំងឺចិត្តដ៏ត្រឹមត្រូវ សេរីភាពដោយគ្មានកាប្រកាន់រើសអើងពូជសាសន៍ជនជាតិជំនឿ សាសនា និងភេទឡើយ។

ក្រៅពីសិទ្ធិជាមូលដ្ឋានមនុស្សមានសិទ្ធិសង្គម និងសេដ្ឋកិច្ច រួមមានសិទ្ធិទទួលបានការងារការអប់រំ និងការចូលរួមក្នុងជីវិតវប្បធម៌សហគមន៍។ល៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖