(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញតារាងទីតាំងចំនួន៧កន្លែង សម្រាប់ការរៀបចំយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមតារាងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ទីតាំងទាំង៧ កន្លែងដែលត្រូវយកសំណាកលើកទី៣នោះ រួមមាន៖
១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក
២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក
៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក
៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក
៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ
៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានធ្វើតេស្តចំនួន២លើករួចមកហើយ សម្រាប់អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយក្នុងនោះក្រសួងបានរកឃើញអ្នកមានមេរោគកូវីដ១៩ ចំនួន៣៩នាក់ ដែលបានឆ្លងចេញសហគមន៍។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ៤៩នាក់៕