(កណ្តាល)៖ ប្រជាពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ដោយការស្តារអាងទំនប់អំពៅឌៀប ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល បានដាក់លិខិតជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នាទៅកាន់មេឃុំសំបួរមាស អភិបាលស្រុកមុខកំពូល និងអភិបាលខេត្តកណ្តាល ដើម្បីស្នើឱ្យផ្អាកការស្តារអាងទំនប់អំពៅឌៀបនេះ។
តាមលិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា ដោយសារតែការអភិវឌ្ឍក្នុងតំបន់ និងនៅជុំវិញដីរបស់ពួកខ្លួន មានការកើនឡើង ដីស្រែប្រាំងស្ទើរតែទាំងអស់ ត្រូវបានគម្រោងអភិវឌ្ឍ ឬឈ្មួញទិញបន្តពីអ្នកភូមិដែលជាម្ចាស់ដីដើមតាំអពីឆ្នាំ២០០៦ម្ល៉េះ ដែលធ្វើឱ្យតួនាទីក្នុងការប្រើប្រាស់អាងអំពៅឌៀប ក្នុងគោលបំណងកសិកម្ម (ប្រព័ន្ធស្រោចស្រព) ពុំមានភាពសំខាន់ និងមានសកម្មភាពនោះទេ។
លិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់បន្តថា កន្លងទៅពួកគេទាំងអស់ បានដាក់ពាក្យបណ្តឹងតវ៉ាម្តងរួចទៅហើយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការស្ើនសុំផ្អាកសកម្មភាពឈូសឆាយដីរបស់ពួកគេ ទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម សាលាខេត្តកណ្តាល និងសាលាស្រុកមុខកំពូល ហើយដែរ តែពុំមានវិធានការឆ្លើយតបទាន់ពេលវេលានោះឡើយ៕
ខាងក្រោមនេះជាលិខិតរបស់ប្រជាពលរដ្ឋ៖