(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីពិនិត្យសកម្មភាពការងារ ឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១។

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍, លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី និងលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា, លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងមន្ដ្រីប្រតិបត្ដិ។

របៀបវារៈនៃកិច្ចប្រជុំនេះ នឹងលើកពីរបាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១, របាយការណ៍នៃចំណូលចំណាយ ឆ្នាំ២០២០ និងការព្យាករណ៍ ចំណូលថវិកា នៅឆ្នាំ២០២១, ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាព នៅឆ្នាំ២០២១ និងលើបញ្ហាផ្សេងៗទៀត៕