(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានផលិតវីដេអូមួយស្តីពី សមិទ្ធផលការងាររដ្ឋសភា នីតិកាលទី៦ ក្នុងឆ្នាំ២០២០។ ពេញ១ឆ្នាំ ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជា បានបង្កើតច្បាប់ថ្មីចំនួន៣៦ច្បាប់ ដែលក្នុងនោះមានច្បាប់សំខាន់ៗ ដូចជាច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន, ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្រទានភេរវកម្ម, ច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។
សូមទស្សនាវីដេអូ ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖