(សៀមរាប)៖ ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្តមានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។
សកម្មភាពទាំងនោះ រួមមានការស្រោចទឹកដើមឈើ និងសួនច្បារជាប្រចាំ ធ្វើយ៉ាងណាឱ្យបរិស្ថានជុំវិញមានភាពបៃតងខួបប្រាំង និងវស្សា។
ជាមួយគ្នានេះ នៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរឯណោះវិញ ថ្មីៗនេះអាជ្ញាធរជាតិអប្សរាទើបនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅដោយស្វ័យប្រវត្តិ ដែលក្នុងន័យនេះជាផ្នែកមួយសំខាន់ ធានាថាស្មៅក្នុងប្រាសាទលែងមានពណ៌ក្រហម និងស្វិតក្រៀមនារដូវប្រាំងទៀតហើយ។ ផ្ទុយមកវិញ វាលស្មៅទាំងនោះនឹងមានភាពបៃតងខួបប្រាំង និងវស្សា៕