(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់រដ្ឋបាលរាជធានីខេត្ត ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងអស់ស្តីពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការប្រឡងប្រណាំងនេះ ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានីខេត្ត និងថ្នាក់ក្រុងខណ្ឌ) ដែលបានចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលគ្រោងនឹងប្រកាសជ័យលាភី នាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២១ខាងមុខនេះ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖