(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹង ដល់ចុងចម្លើយឈ្មោះ សៅ ផល្លា លើបណ្តឹងពីក្រុមហ៊ុនមួយ ដែលប្តឹងចុងចម្លើយរូបនេះ សុំសាលក្រមបង្គាប់ឲ្យសងប្រាក់។ នេះបើតាមលិខិតជូនដំណឹង អំពីការបញ្ជូនដីកាកោះ តាមការផ្សាយជាសាធារណៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
សាលាដំបូងរាជធានីភ្នំពេញ បានជូនដំណឹងទៅឈ្មោះ សៅ ផល្លា ភេទស្រី កើតថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៦៤ ផ្ទះលេខ៧១អ៉ីម ផ្លូវនរោត្តម ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកតំណាងស្របច្បាប់ឲ្យក្រុមហ៊ុន មេជីក វេ ឡូជីស្លឹក (MAGIC WAYS LOGISTICS CO. LTD) មានទីស្នាក់ការនៅផ្ទះលេខ៧៧BE0 ផ្លូវលេខ៤៨០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាចុងចម្លើយ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ១៤៣៣ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានភាគីដើមចោទក្រុមហ៊ុន ឥណ្ឌូ-ត្រេនស៍ ឡូជីស្ទីក (INDO-TRANGS LOGISTICS (CAMBODIA) CO.,LTD ដោយមានលោកមេធាវី វង្ស គឹមសាន្ត តំណាងដោយអាណត្តិ។
«ខ្លឹមសារទាមទារ៖ ប្តឹងសុំសាលក្រមបង្គាប់ឲ្យចុងចម្លើយសងប្រាក់»។ នេះបើតាមលិខិតជូនដំណឹង អំពីការបញ្ជូនដីកាកោះ តាមការផ្សាយជាសាធារណៈ។
លិខិតជូនដំណឹងនេះ បានបញ្ជាក់ទៀតថា សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ និង០០ នាទីព្រឹក ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល និងធ្វើការបញ្ជូនដីកាកោះ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ តាមនីតិវិធីនៃការបញ្ជូនតាមការផ្សាយជាសាធារណៈ។
សេចក្ដីនេះឈ្មោះ សៅ ផល្លា ចូលទៅយកដីកាកោះ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត នៅសាលាដំបូងរាជធានីភ្នំពេញ (ចៅក្រមបន្ទប់ “ង” ជាន់ទី៤) ដែលរក្សាទុកជារៀងរាល់ថ្ងៃ និងម៉ោងធ្វើការ៕