(ភ្នំពេញ)៖ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន៦៩៨ករណី ដោយឃាត់ខ្លួនមនុស្ស ១,៧២២នាក់។ នេះយោងតាមរបាយការណ៍ របស់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងចំណោមជនសង្ស័យ ដែលឃាត់ខ្លួនទាំង១,៧២២នាក់នេះ មានស្រីចំនួន៧៧នាក់។
សម្រាប់ករណីគ្រឿងញៀន ដែលបង្ក្រាបបានរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបចំនួន៤២៨ករណី ឃាត់មនុស្ស៨៥៦នាក់ (ស្រី៥៥នាក់) និងករណីប្រើប្រាស់ ចំនួន២៧០ករណី ឃាត់មនុស្ស៨៦៦នាក់ (ស្រី២២នាក់)។ ចំពោះការអនុវត្ដន៍ដីកា មានចំនួន៣០ដីកា ឃាត់២៨នាក់ (ស្រីម្នាក់)។
សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូស បានមានចំនួនជិត៧០គីឡូក្រាម និង៧៨៣កញ្ចប់តូច រួមទាំងកញ្ឆាជាង៦,៤២៧ដើម៕