(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី និងដើម្បីរក្សាបាននូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យោងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលចុះហត្ថលេខាដោយលោក ប៉ែន កុសល្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ គឺបានធ្វើការណែនាំដល់ ប្រធានអង្គភាព ស្ថាប័នចំណុះរដ្ឋបាលខេត្ត ពិសេសប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សូមអានសេចក្ដីណែនាំរបស់លោក ប៉ែន កុសល្យ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖