(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

តាមរយៈសេចក្ដីណែនាំនោះ រដ្ឋបាលខេត្តក្រចេះ បានធ្វើការណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សាធារណជន និងប្រជាពលរដ្ឋនូវវិធានការ សំខាន់ៗចំនួន៦ចំណុច។

ក្នុងសេចក្ដីណែនាំនោះ រដ្ឋបាលខេត្តក៏បានសម្រេចឲ្យបិទជាបណ្ដោះអាសន្ននូវភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ដូរចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានភាពអ៊ូអរ និងមានមនុស្សជួបជុំច្រើន ត្រូវផ្អាក់ការលក់ដូរ និងជួបជុំ ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ៖