(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក តាមរយៈវីដេអូថតទុកមុន នៅក្នុងសន្និបាត ប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (77th UN-ESCAP) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ខាងមុខ ដែលប្រព្រឹត្តិទៅនៅទីក្រុងបាងកក។

ក្រសួងការបរទេសបានបញ្ជាក់ថា សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នឹងផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួនរួមមាន ផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចសកល ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងផែនការស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖