(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺឈ្មោះ ខៀវ ដាឡៃ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអត្តសញ្ញាអ្នកកើតជំងឺកូវីដដែលទើបរកឃើញនេះផងដែរ រួមមាន៖
* ទី១៖ ឈ្មោះ ខៀវ ដាលីន អាយុ៣២ឆ្នាំ
* ទី២៖ ឈ្មោះ ខៀវ ឈាងម៉ៃ អាយុ២១ឆ្នាំ
* ទី៣៖ ឈ្មោះ ខៀវ ម៉េងស្រូយ អាយុ១៧ឆ្នាំ
* ទី៤៖ ឈ្មោះ ហោ គឹមលន អាយុ៤៨ឆ្នាំ
* ទី៥៖ ឈ្មោះ ខុំ សុខខេង អាយុ១៨ខែ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ទាំង៥នាក់ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕