(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបន្ត បរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជាច្រើនកេស ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងយាមនៅតាមគោលដៅបិទខ្ទប់ចំនួន៣០ទីតាំង ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ឲ្យដឹងថា ការបរិច្ចាគ ដែលស្ថិតក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នេះ គឺដើម្បីគាំទ្រដល់ស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយសម្រាលការលំបាក និងកាត់បន្ថយចំណាយមួយផ្នែករបស់កងកម្លាំង ដែលខិតខំយាមនៅតាមគោលដៅបិទខ្ទប់ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ពីការឆ្លងនៃជំងឺកូវីដ-១៩»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕