(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយប្រមាណ២២៩០លានរៀល ដល់បណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ សម្រាប់ផ្តល់ជូនខេត្តទាំងនោះ ធ្វើចត្តាឡីស័ក ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ខណៈដែលពេលនេះ ខេត្តទាំងនោះមានអ្នកធ្វើចត្តាឡីស័ក ៣៩៨៩៩នាក់៕
ខាងក្រោមនេះជា របាយការណ៍ផ្តល់ជំនួយ ២២៩០លានរៀលរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់បណ្តាខេត្ត៖