(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ បានបន្តទទួលបានស្បៀងអាហារជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ តាមរយៈសាលារាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ជា ពិសី អភិបាលខណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រជាពលរដ្ឋជួបការខ្វះខាតសរុបចំនួន១,១៦០គ្រួសារ រស់នៅតាមសង្កាត់ទាំង៧ នៃខណ្ឌប្ញស្សីកែវ បានទទួលស្បៀងអាហារជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ តាមរយះសាលារាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា សម្រាប់ស្បៀងអាហារដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង១,១៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងត្រីខ ១០កំប៉ុង៕