(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីបញ្ចប់ការបិទខ្ទប់ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់បានបិទខ្ទប់ជាច្រើនថ្ងៃចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១មក។
ជាមួយការបញ្ចប់ការបិទខ្ទប់នេះ លោកអភិបាលខេត្ត បានណែនាំឲ្យអជ្ញាធរមូលដ្ឋាន ធ្វើការអប់រំ ផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋក្នុងភូមិនេះ អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣កុំ ៣ការពារ» និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕