(កោះកុង)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅប៉ុស្ដិ៍អូរជ្រៅ ខេត្តកោះកុង បានប្រើតេស្ដរហ័សលើបុរសម្នាក់ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ ស្រាប់តែរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។
អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ លីន ប៉ូលីន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅបន្ទប់ជួលរោងចក្រដំបូលខៀវ ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងដាក់សម្រាកឲ្យព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងបានយកសំណាកបញ្ជូនទៅបាស្ទ័រដើម្បីបញ្ជាក់។
សមត្ថកិច្ចបានបញ្ជាក់ជំហ៊ានដំបូងថា បុរសខាងលើមានមុខរបរជាអ្នកបើករថយន្ដតាក់ស៉ី និងដឹកឥវ៉ាន់ ពីផ្សារថ្មី ទៅកោះកុង ហើយទើបតែដឹកថ្ងៃនេះប៉ុណ្ណោះ ស្រាប់តែតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩តែម្ដង៕