(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ ក្នុងឃុំកំពង់ចិនត្បូង, ឃុំកំពង់ចិនជើង, ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង ក្រោយផ្ទុះការឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍នេះ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៣ភ្លឺ ចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ប៉ុន្ដែលើកលែងករណីមួយចំនួនប៉ុណ្ណោះ។

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖