(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ញើលិខិតថ្លែងអំណរគុណជូន លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលខេត្ដកណ្ដាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩។
អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា កាយវិការ និងទឹកចិត្តដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងពីគុណធម៌ និងវប្បធម៌ចែករំលែក គឺការចេះជួយគ្នាក្នុងគ្រាលំបាក កាយវិការដ៏ប្រពៃនេះ ត្រូវបានប្រជាពលរដ្ឋចង់ចាំទុកក្នុងដួងចិត្ត សាមគ្គីភាពជាតិខ្មែរ។
សូមជម្រាបថា អំណោយរបស់ឧកញ៉ា ឈុន អូន ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកណ្ដាលនោះ រួមមាន៖ អង្ករ២០តោន, មី១០០០កេស, ត្រីខ២០០០យួរ, ទឹកត្រី៦០០យួរ និងទឹកស៉ីអ៉ីវ ៦០០យួរ។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលខេត្តកណ្ដាល៖