(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្ដោះអាសន្នទីតាំងចំនួន៣កន្លែងបន្ថែមទៀត នៅស្រុកឧដុង្គ និងក្រុងច្បារមន ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

ទីតាំងទាំង៣កន្លែងដែលត្រូវផ្អាកបណ្ដោះអាសន្ននេះរួមមាន៖

* ទី១៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ អែម ចិត្តសិលា ស្ថិតនៅផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ
* ទី២៖ ហាងបាយ ពេជ្រ ស្រីលាភ ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន
* ទី៣៖ ហាងកាហ្វេ ផល់ មុំ ស្ថិតនៅផ្សារក្រាំងចេក ស្រុកឧដុង្គ។

ការផ្អាកជាបណ្ដោះអាសន្ននេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖