(បាត់ដំបង)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយនាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ មានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានកាសម្របសម្រួលពីលោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានបើកការស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតថ្នាំ សរុបទម្ងន់ ៣,១៣២.២០ក្រាម (ជាង៣គីឡូក្រាម) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿង១ករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឡេង សម្បត្តិ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
*ទី២៖ ឈ្មោះ គយ រដ្ឋា ហៅ ពយ អាយុ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
* ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ ក្រាម (ថ្នាំសុទ្ធ)
* ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ១០០៦ក្រាម មានទម្ងន់ ៨៧,៣២ក្រាម
* ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម
* ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់ ៣,៩២ក្រាម
* រថយន្តចំនួន ០១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ពាក់ស្លាកលេខបាត់ដំបង 2A- 8837។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់រួចហើយ៕