(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានកែសម្រួលសេចក្ដីណែនាំ ស្ដីពីការបន្ដពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩។
នៅក្នុងចំណុចទី២ នៃសេចក្ដីណែនាំថ្មីរបស់អភិបាលខេត្តត្បូងឃ្មុំ បានសង្កត់បញ្ជាក់ថា «ប្រជាពលរដ្ឋដែលចូលមកខេត្តត្បូងឃ្មុំ ក្នុងករណីមានរោគសញ្ញាសង្ស័យ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ និងអាចរក្សាទុកក្នុងមណ្ឌលចត្តាឡីស័ក រហូតដល់ចេញលទ្ធផលធ្វើតេស្ត អវិជ្ជមានជំងឺកូវីដ១៩»។
ខ្លឹមសារលម្អិត សូមអានសេចក្តីណែនាំរបស់អភិបាលខេត្តត្បូងឃ្មុំ៖