(សៀមរាប)៖ នារសៀលថ្ងៃទី៦ ខែឧសភា នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ននូវកំណាត់ផ្លូវ១ខ្សែ ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមុខភោជនីយដ្ឋានរាជិនី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន
ករណីបិទខ្ទប់ខាងលើនេះ ដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩នៅមូលដ្ឋាន ខណៈដែលកាលពីម្សិលមិញ មានប្រជាពលរដ្ឋនៅតំបន់ខាងលើ តេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩។ រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទនេះនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ រហូតទាល់តែមានសេចក្ដីជូនដំណឹងថ្មីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕