(បន្ទាយមានជ័យ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា អាជ្ញាធរថៃ បានចាប់បញ្ជូនមនុស្ស១៣នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ចូលទឹកដីថៃ ហើយបញ្ជូនមកកម្ពុជាវិញ ដើម្បីពិនិត្យសំណាក និងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សទាំង១៣នាក់នេះ ត្រូវបានចាប់ខ្លួនដោយទាហានឈុតខ្មៅថៃ នៅ៣ទីតាំងផ្សេងគ្នា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
ដោយឡែក ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនមេខ្យល់នាំពលករខុសច្បាប់ទៅប្រទេសថៃម្នាក់ផងដែរ ដើម្បីបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។ ខណៈពលករដែលឆ្លងដែនត្រូវបានបញ្ជូនមកកម្ពុជាវិញ តាមច្រកព្រំដែនអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បិពិនតិ្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕