(ព្រៃវែង)៖ ខេត្តព្រៃវែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត ដែលចេញពីរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អ្នកកើតកូវីដម្នាក់ ឈ្មោះ អ៊ុត តុង អាយុ ២២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក។ គាត់បានវិលត្រឡប់ពីរាជធានីភ្នំពេញ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
ករណីមួយទៀត មានអ្នកកើតកូវីដ២នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៣រសៀល ប្តីប្រពន្ធខាងលើ វិលត្រឡប់មកពីភ្នំពេញ នៅចំណុចសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រួមមាន៖
១៖ ឈ្មោះ អន សុផាត ភេទប្រុស អាយុ ៤០ ឆ្នាំ
២៖ ឈ្មោះ ចាន់ សំអាង អាយុ៣៥ ឆ្នាំ។
មធ្យោបាយធ្វើដំណើរម៉ូតូផ្ទាល់ខ្លួន ចេញពីចាក់អង្រែលើ តាមផ្លូវជាតិលេខ ០១ រួចកាត់តាមស្រុក ល្វាឯម ឆ្លងដរផ្លូវត្រី រវាងស្រុកល្វាឯម នឹងស្រុកពោធិ៍រៀង ខេត្តព្រៃវែង រួចបន្តដំណើរតាមផ្លូវលំស្រុកពោធិ៍រៀង រហូតមកដល់ផ្ទះ នៅវេលាម៉ោង ១៥ ៖២០នាទី។
ក្រោយមកឈ្មោះ ចាន់ សំអាង មានអាការៈក្ដៅខ្លួនហត់ និងក្អក។ ដោយមានការសង្ស័យ ក្រុមគ្រួសារបានយកសាម៉ីខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តព្រៃវែង។ ក្រោយគ្រូពេទ្យធ្វើការពិនិត្យយក សំណាករកឃើញថាលទ្ធផលឈ្មោះខាងលើទាំងពីនាក់ប្ដីប្រពន្ធ មានវិជ្ជកូវីដ -១៩ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
ករណីទី២នេះ អ្នកបានពាក់ព័ន្ធផ្ទាល់ មាន៨នាក់ រួមមាន៖
១៖ ឈ្មោះ ចាន់ ស៊ីធួន ភេទ ស្រី អាយុ ៤០ ឆ្នាំ(ត្រូវជាបង)
២៖ ឈ្មោះ គួក បញ្ញា ភេទ ប្រុស អាយុ ១៧ ឆ្នាំ(ត្រូវជាកូន) អ្នកទាំងពីនៅភូមិ ភ្លយ សង្កាត់ តាកោ ក្រុងព្រៃវែង ខេត្ត ព្រៃវែង។
៣៖ ឈ្មោះ ឈឹម ធឿន ភេទ ស្រី អាយុ ៦០ឆ្នាំ( ត្រូវជាម្ដាយ)
៤៖ ឈ្មោះ ចាន់ ស៊ីណែត ភេទ ស្រី អាយុ ៣០ឆ្នាំ( ត្រូវជាប្អូន)
៥៖ ឈ្មោះ សឿន ពី ភេទស្រី អាយុ៥ឆ្នាំ(ត្រូវជាកូន)
៦៖ ឈ្មោះម៉េង ត្រា ភេទ ប្រុស អាយុ៦ឆ្នាំ(ត្រូវជាក្មួយ)
៧៖ ឈ្មោះម៉េង អារីយ៉ា ភេទស្រីអាយុ១ឆ្នាំ
៨៖ ឈ្មោះ រិទ្ធ ឡៃការ ភេទ ស្រីអាយុ១៣ឆ្នាំ
ទាំង ៦ នាក់ រស់នៅភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ចំពោះអ្នកពាក់ព័ន្ធ ត្រូវបានយកមកធ្វើចត្តាឡីស័កនៅ មណ្ឌល់ចត្តាឡីស័កអនុវិទ្យាល័យតាកោ៕