(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ នៃការរីករាលដាល និងកិច្ចប្រយុទ្ធប្រឆាំងនៃជំងឺរាតត្បាតកូវីដ-១៩ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ONE PARK បានរៀបចំគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលត្រូវបានបិទខ្ទប់ក្នុងតំបន់ក្រហម ស្ថិតនៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់២ ដោយទទួលយកអំណោយ មនុស្សធម៌នេះ និងរៀបចំកិច្ចការចែក ដល់ប្រជាពលរដ្ឋគ្រប់ៗគ្រួសារ ក្នុងតំបន់នេះ ក្រោយពេលចប់ពិធីប្រគល់ និងទទួល។
ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ONE PARK តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងនាមជាអ្នករួមចំណែកក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតមួយនេះ ONE PARK តែងតែចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីកិច្ចការសង្គមរបស់ខ្លួន។
ដើម្បីការពារសុខភាពរបស់អ្នក ដែលរស់នៅក្នុងសហគមន៍ ONE PARK បានចាត់ចែងបុគ្គលិកបំពេញការងារ២៤ម៉ោង រាប់បញ្ចូលទាំងការសម្លាប់មេរោគប្រចាំថ្ងៃ ផ្គត់ផ្គង់សម្ភារៈសម្រាប់ជីវភាពប្រចាំថ្ងៃ កិច្ចផ្សព្វផ្សាយវិធានការការពារជំងឺ -ល- និងអនុវត្តវិធានការការពារ ដល់អ្នកស្នាក់នៅប្រកបដោយភាពម៉ត់ចត់ និងយកចិត្តទុកដាក់បំផុត ធានាឲ្យបានសុវត្ថិភាព៣៦០ដឺក្រេ នៅក្នុងសហគមន៍ ONE PARK។
ទោះបីជាមានការបើកខ្ទប់ក៏ពិតមែន ប៉ុន្តែត្រូវបន្តអនុវត្តវិធានការការពារ និងបែងចែកតំបន់ភូមិសាស្ត្រ នៃការរីករាលដាលនៃជំងឺឆ្លង។ ដោយសារស្ថានភាព រីករាលដាល នៃជំងឺនៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានសភាពធ្ងន់ធ្ងរតំបន់នេះ នៅតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង ដោយបែងចែកជា «តំបន់ក្រហម»។
ដើម្បីចូលរួមចំណែក ក្នុងកិច្ចការសង្គម សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងសហគ្រាសនានា បានជួយឧបត្ថម្ភជាបន្តបន្ទាប់យ៉ាងផុលផុស ពួកគាត់បានធ្វើសកម្មភាព យ៉ាងស្រស្រាក់ស្រស្រាំ បង្ហាញពីភាពទទួលខុសត្រូវ និងតួនាទីក្នុងសង្គមរបស់ខ្លួន និងបង្ហាញពីការយកចិត្តទុកដាក់ និងជាកម្លាំងមួយផ្នែកក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ បានផ្តល់កម្លាំងពោរពេញដោយភាពវិជ្ជមានដល់សង្គមជាតិ។
ជាក់ស្តែងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការនេះ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គំរោង ONE PARK ផងដែរ។ ស្របពេល ONE PARK ខិតខំកសាងសហគមន៍ខ្លួន ឲ្យប្រកបដោយគុណភាព និងប្រណីតភាព ONE PARK តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងការងារសប្បុរសធម៌ដល់សង្គមជាច្រើន។
គិតចាប់ពីឆ្នាំ២០១៤មក ONE PARK បានបរិច្ចាកជាថវិកាជាច្រើនដល់កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀតជាច្រើនលើក គិតមកដល់ពេលនេះ ថវិកា ONE PARK បានបរិច្ចាគមានចំនួន ជាង៣លានដុល្លារអាមេរិក។
ថ្នាក់ដឹកនាំ នៃក្រុមហ៊ុនអភិវឌ្ឍន៍គំរោង ONE PARK បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូត ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់ក្នុងការចាប់ដៃគ្នា ជួយគ្នាទៅវិញទៅមក។ នៅពេលអនាគត ONE PARK នឹងបន្តសកម្មភាពសប្បុរសធម៌ក្នុងសង្គម និងបង្ហាញក្ដីស្រឡាញ់ដល់សង្គមជាតិ តាមរយៈសកម្មភាពសង្គម ក៏ដូចជាចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា៕