(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមា្នក់ជាទារិកាអាយុជាង២ខែ ឆ្លងពីឪពុកម្ដាយ ជាពលករមកពីប្រទេសថៃ។
អ្នកជំងឺកូវីដ១៩ ទាំង៣នាក់ដែលទើបរឃើញនោះ រួមមាន៖ ទី១៖ ឈ្មោះ ឡេង សុផា ភេទប្រុស អាយុ២៦ឆ្នាំ ធ្វើដំណើរមកពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២៖ ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មកពីសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងទី៣៖ ទារិកាអាយុ២ខែ ៧ថ្ងៃ នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ដ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕