(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន នូវសណ្ឋាគារ អាហារដ្ឋាន និងដេប៉ូចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជ ចំនួន៤ទីតាំង នៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលមានការពាក់ព័ន្ធ នឹងករណីជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីសម្រេច បានឱ្យដឹងថា ត្រូវបានផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មសណ្ឋាគារ អាហារដ្ឋាន និងដេប៉ូចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជដែលមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ ដែលធ្វើដំណើរមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកខេត្តប៉ៃលិន ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២២០១ បានពិនិត្យសុខភាពវិជ្ជមានជំងឺកូវីដ១៩ និងត្រូវបានធ្វើតេស្តឃើញវិជ្ជមាន ដោយក្រុមត្រួតពិនិត្យ សុខភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ខាប់ពីថ្ងៃទី១៩ ខែឧសភា រហូតដល់មានការជូនដំណឹងជាថ្មី។
រដ្ឋបាលខេត្តបានឱ្យដឹងថា សម្រាប់ទីតាំងសណ្ឋាគារ អាហារដ្ឋាន និងដេប៉ូចែកចាយថ្នាំកសិម្មទាំងទាំង៤ ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ននេះ រួមមាន៖
*ទី១៖ សណ្ឋាគារ និងអាហារដ្ឋាន មាស សោភា ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
*ទី២៖ សណ្ឋាគារ និងអាហារដ្ឋាន ប៉ៃលិន ស៊ីធី ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
*ទី៣៖ ដេប៉ូចែកចាយថ្នាំកសិកម្ម និងលក់គ្រាប់ពូជ ឈ្មោះ ហ៊ុយ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាំវ៉ៅ ក្រុងប៉ៃលិន។
ទី៤៖ ដេប៉ូចែកចាយថ្នាំកសិកម្ម ឈ្មោះ ស៊ុយ ចន្នី ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន៖