(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តស្ដង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរ នៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅទីតាំងរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។
ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងដើម្បីធានាបានប្រក្រតីភាព នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក៏ដូចជាទម្លាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបែបគន្លងថ្មី ខណៈអាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្ដុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្ដាប់ធ្នាប់។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំអំពីការរៀបចំស្ដង់ដារសុវត្ថិភាព សម្រាប់ការលក់ដូរនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន ឬនៅទីតាំងផ្សាររៀបរយផ្សេងទៀត នៅក្នុងភូមិឃុំ សង្កាត់នីមួយៗ។
ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖