(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥២នាក់ ថ្មីបន្ថែមទៀត ដោយក្នុងនោះមានកម្មករ កម្មការិនី ចំនួន៥១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អ្នកឆ្លងជំងឺកូវីដ១៩ ទាំង៥២នាក់នេះ រួមមាននៅស្រុកបាធាយចំនួន ៩នាក់, ស្រុកជើងព្រៃ ចំនួន២៨នាក់, ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ចំនួន១នាក់, ខេត្តកណ្តាល ចំនួន១នាក់ និងម្តាយអ្នកជំងឺកូវីដ១៩ ស្រុកកងមាស១នាក់ ផងដែរ៕
ខាក្រោមនេះ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម៖