(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច បានបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ក្នុងឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ។
សេចក្តីសម្រេចបញ្ជាក់ថា ការបិទខ្ទប់នេះធ្វើឡើងចាប់ពីម៉ោង ៥៖០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕