(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មលក់ដូរ នៅក្នុងផ្សារសំរោងយ៉ោង ក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ។
សេចក្តីសម្រេចបញ្ជាក់ថា ការផ្អាកការលក់ដូរក្នុងផ្សារសំរោងយ៉ោងនេះ ចាប់ពីម៉ោង ៥៖០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី៕
សូមអានសេចក្តីសម្រេចទាំងស្រុង៖