(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារដើម្បីរៀបចំគ្រប់គ្រង និងចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុប វឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដាក់ចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារដើម្បីរៀបចំ គ្រប់គ្រង និងចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្ត ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៨ករណី និងករណីពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន២នាក់ បានព្យាបាលជាសះស្បើយចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖