(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំអំណោយរបស់លោក ហ៊ុន ម៉ាណែត ទៅប្រគល់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។
អំណោយទាំងនោះមានដូចជា៖ ម៉ាសចំនួន ៥០.០០០ម៉ាស, ឧបករណ៍តេស្តរហ័សចំនួន ២.៥០០, មីចំនួន ១០០កេស, សម្លៀកបំពាក់ការពារ PPE ចំនួន៥.០០០ អាវ, និងមួកចំនួន ៥.០០០មួក។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហ៊ុន ម៉ាណែត ដែលបានផ្ដល់អំណោយឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩៕