(ព្រះវិហារ)៖ លោក វុធ សាវី ត្រូវបានតែងតាំងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ ជំនួសលោកស្រី ភី សុីថង ត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
បើយោងតាមលិខិតរបស់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ផ្ញើជូនលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ទី សុវិនថាល់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងមកអយ្យការអមសាលាដំបូងខេត្តព្រះវិហារ មានលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យបច្ចុប្បន្ននេះ លោកស្រីត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ហេតុនេះ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចតែងតាំងលោក វុធ សាវី ជាព្រះរាជអាជ្ញារង ដែលមានលេខទូរស័ព្ទទំនាក់ទំនង ០៦៨ ៦៦ ៧៧ ៧៨ ជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជំនួសវិញ»៕