(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ អ្នកកើតជំងឺកូវីដ១៩ ចំនួន២២នាក់ទៀត នៅក្នុងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ក្នុងចំណោមមនុស្សចំនួន ២២នាក់ ក្នុងនោះស្រុកជើងព្រៃ ០៦នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០២នាក់ ស្រុកស្រីសន្ធរ ០៣នាក់ ព្រៃឈរ ០៣នាក់ ខេត្តត្បូងឃ្មុំ ចំនួន ០១នាក់។
រដ្ឋបាលខេត្តក៏អះអាងថា មានករណីជាសះស្បើយចំនួន ៦៤នាក់ផងដែរ៕