(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកអាជីវកម្ម កាស៉ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពត ការផ្អាកនេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕