(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦នាក់ថែមទៀត។
បច្ចុប្បន្នអ្នកជំងឺទាំង៦នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យររួចហើយ។
សូមជម្រាបថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសរុប២៣៣នាក់ ក្នុងនោះជាសះស្បើយចំនួន៤៥នាក់, ស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៨៥នាក់៕