(ព្រៃវែង)៖ លោក ញែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានឲ្យដឹងថា អាជីវករផ្សារព្រៃវែង បាននាំគ្នាមកធ្វើតេស្តរកវីរុសកូវីដ១៩ ជាច្រើននាក់ ជាលទ្ធផលបណ្តោះអាសន្នរកឃើញវិជ្ជមានចំនួន៥នាក់ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ។
លោកបានបន្តថា អ្នកដែលវិជ្ជមានទាំង៥នាក់នោះជាងមាសម្នាក់, អ្នកលក់គុយទាវ ២នាក់, ប្តីអ្នកលក់គុយទាវម្នាក់ និងអ្នកកក់សក់ម្នាក់។
ជាមួយគ្នានេះ អាជ្ញាធរបានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ មកធ្វើតេស្តកូវីដ១៩ នៅមន្ទីរពេទ្យខេត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលទាំងអស់គ្នា៕