(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ និងជូនសារលិខិតរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម ម្តាយបង្កើតរបស់លោក គង់ វិបុល។
សូមជម្រាបថា ឧបាសិកា នង តាំងអ៉ីម ត្រូវជាមាតាបង្កើតរបស់លោក គង់ វិបុល បានទទួលមរណភាព នាថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ៕