(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៥ករណីទៀត ពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្សមួយនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៣នាក់ បានព្យាបាលជាសះស្បើយចំនួន៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៥នាក់ទៀត៕