(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១នាក់ទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដែលភ្នាក់ងារ Fresh News ទទួលបាន។
រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទី១ មានឈ្មោះ រ័ត្ន ថុល ភេទស្រី អាយុ៦៥ឆ្នាំ មានទំលនៅភូមហាន់ជ័យ២ ឃុំហាន់ឃ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
តាមការបញ្ជាក់ក្នុងលិខិតរបស់រដ្ឋបាលខេត្តនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ រ័ត្ន ថុល បានធ្វើដំណើរទៅភ្នំពេញ ស្នាក់នៅផ្ទះកូនឈ្មោះ មាស សំអឿន និងត្រឡប់មកលំដ្ឋានវិញនៅថ្ងៃទី៣ ខែមិថុនា តាមរថយន្ដឈ្នួល។ ដោយមានអាការៈ ក្ដៅខ្លួន ហត់ពិបាកដកដង្ហើម គាត់ក៏បានមកសម្រាក នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូងធ្វើតេស្តរហ័ស ជាលទ្ធផលវិជ្ជមានកូវីដ១៩ ត្រូវបានក្រុមគ្រួពេទ្យមន្ទីពេទ្យបង្អែកស្រុកឆ្លូង បញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។
រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ ឈ្មោះ រ័ត្ន ថុល សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕