(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត/ស្រុក ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ លោក អ៉ិត លឿ។
លោក អ៉ិត លឿ អាយុ៧១ឆ្នាំ គឺជាអតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យ អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដំបូង (៧ មករា ១៩៨៨-១៩៩១)។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំបាននាំយកសម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនគាត់ និងគ្រួសារ ដល់ទីលំនៅផ្ទាល់ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ក្នុងឱកាសនោះ លោក អ៉ុ រាត្រី ព្រមទាំង ថ្នាក់ដឹកនាំបានសម្តែងមនោសញ្ចេតនាដោយក្តីនឹករលឹកចំពោះ លោក អ៉ិត លឿ ដែលលោកធ្លាប់ជាមេ ជាសមមិត្តរួមការងារជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដំបូងគេ ក្រោយពីខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើង ដោយកាត់ចេញពីខេត្តបាត់ដំបង៕