(ភ្នំពេញ)៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបង្កើតបន្ថែមរសជាតិថ្មីនៃភេសជ្ជៈប៉ូវកម្លាំងវើក ដែលមានឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង។
វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទានស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។
លោកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សម្រេចចិត្តបង្កើតបន្ថែមផលិតផលថ្មី វើក អាយស៊ី ឃូល WURKZ ICY COOL ដាក់ចេញទៅក្នុងទីផ្សារ ព្រោះថាក្រុមហ៊ុនប្រកាន់ខ្ជាប់ជំហរដែលបាន ចងក្រងក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីបន្តក្លាយជាជម្រើសទី១ របស់អតិថិជន តាមរយៈការផ្តល់ជម្រើសផលិតផលកាន់តែទូលំទូលាយ និងប្លែកជានិច្ច»។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ផលិតផល វើក អាយស៊ី ឃូល WURKZ ICY COOL បង្ហាញពីជំហានជោគជ័យមួយកម្រិតទៀតរបស់ក្រុមហ៊ុននៅក្នុងថ្ងៃនេះ។ យើងបានត្រៀមយុទ្ធសាស្ត្ររួចជាស្រេច ដើម្បីផ្គត់ផ្គង់ភេសជ្ជៈប៉ូវកម្លាំងវើករសជាតិម៉ុងតុល ដែលអតិថិជនអាចរកទិញបាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា»។
ទោះបីជាក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ខ្មែរ ប៊ែវើរីជីស នៅតែបន្តពង្រីកខ្លួនយ៉ាងសស្រាក់សស្រាំ បន្ថែមផលិតផលចូលទៅក្នុងទីផ្សារ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺផ្តល់ជម្រើសភេសជ្ជៈប៉ូវកម្លាំងរសជាតិម៉ុងតុល ដែលកំពុងតែពេញនិយមត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិជន នេះបើយោងតាមប្រសាសន៍របស់ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
វើក អាយស៊ី ឃូល WURKZ ICY COOL មិនត្រឹមតែមានរសជាតិឆ្ងាញ់ ត្រជាក់ចិត្ត និងស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈមួយកំប៉ុងរហូតដល់ទឹកប្រាក់ចំនួន ៥០លានរៀល។
ក្រុមហ៊ុនក៏នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនផងដែរ ដើម្បីអបអរផលិតផលថ្មីនេះ ដូច្នេះអតិថិជនអាចស្វែងរក WURKZ ICY COOL នៅតាមទីតាំងលក់ទំនិញនានាដែលនៅជិតខ្លួនដើម្បីភ្លក់រសជាតិថ្មីដែលកំពុងពេញនិយមមួយនេះ។
ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ២០០៩។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ មានគុណភាពខ្ពស់ និងទំនួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ផលិតផលរបស់ក្រុមហ៊ុនរួមមាន ស្រាបៀរ កម្ពុជា ស្រាបៀរគូដូ ភេសជ្ជៈ ប៉ូវ កម្លាំងវើក ទឹកក្រូចអាយស៍ និង ទឹក បរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ និងទទួលបានពានរង្វាន់ជាច្រើន។ ក្រុមហ៊ុនបានបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ប្រមាណជាង ១០០០ នាក់ និងរាប់សែននាក់ដោយប្រយ៉ោលក្នុងពេលបច្ចុប្បន្ន៕