(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស២៨នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៥,១៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៧,៣៨៦នាក់ និងស្លាប់សរុបចំនួន ៧៤៨នាក់៕