(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន៣កន្លែងផ្សេងគ្នា ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកជើងព្រៃ បន្ទាប់ពីបិទមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានទីតាំងចំនួន៣កន្លែង ដែលត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះរួមមាន៖

*ទី១៖ បន្ទប់ពិគ្រោះជំងឺ វេជ្ជបណ្ឌិត ស៊ូ សុខា ស្ថិតនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ
*ទី២៖ ផ្នែកមែនយូឡាយ (Manulife) ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ
*ទី៣៖ ទីតាំងប្រតិបត្តិករ ហិរញ្ញវត្ថុប្រសិទ្ធភាំព ស្ថិតនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖