(កោះកុង)៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងដែលប្រទេសកម្ពុជា ជួបប្រទះនូវជំងឺកូវីដ១៩ លោក អាយ ខន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានពាំនាំអំណោយរបស់លោកបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់សម្រាប់កូវីដ១៩ ចំនួន៥០កេស ជូនរដ្ឋបាលខេត្តកោះកុង សម្រាប់ផ្តល់ជូនអ្នកជំងៃឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលក្នុងភូមិសាស្រ្តខេត្តកោះកុង។
នាឱកាសនោះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា ក្នុងនាមលោកស្រីជាអាជ្ញាធរខេត្តកោះកុង លោកស្រីមានសេចក្តី សោមនស្សរីករាយ ក្រៃលែង ដែលលោកបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានផ្តល់អំណោយមនុស្សធម៌ នៅគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់កូវីដ១៩ សម្រាប់ទុកចែកជូនបងប្អូន ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដែលកំពង់សម្រាក់ព្យាបាលក្នុងភូមិសាស្រ្ត ក្នុងខេត្តកោះកុង។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា អំណោយទាំងអស់នេះក្រុមការងារ និងផ្តល់ជូនឱ្យដល់គោលដៅដល់ដៃអ្នកធ្វើតេស្តវិជ្ជមានកូវីដ១៩ ដោយមិនឱ្យម្ចាស់អំណោយខកបំណងឡើយ។
ជាមួយគ្នានេះ តាងនាមឱ្យលោកបណ្ឌិត ទេព ងន, លោក អាយ ខន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង៣ការពារ» និងអនុវត្តតាមវិធានការសុខាភិបាលទាំងអស់គ្នា ដើម្បីជៀសវាងនូវការចម្លងកូវីដ១៩ ដល់គ្រួសារ និងសហគមន៍ជាដើម៕