(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ យុទ្ធនាការវ៉ាក់សាំងដូសទី២នេះ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្រាប់ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅស្រុកព្រៃនប់នេះ នឹងធ្វើឡើងដូចខាងក្រោម៖
ទី១៖ ទីតាំងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង៖ ចាប់ផ្តើមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
ទី២៖ ទីតាំងវត្តអូរចំណារ៖ ចាប់ផ្តើមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
ទី៣៖ ទីតាំងអនុវិទ្យាល័យសំរុង៖ ចាប់ផ្តើមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
ទី៤៖ ទីតាំងអនុវិទ្យាល័យទួលកែវ៖ ចាប់ផ្តើមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
និងទី៥៖ ទីតាំងសាលាបឋមសិក្សាជើងគោ៖ ចាប់ផ្តើមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា សូមប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ សូមភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន ដើម្បីផ្ទៀងផ្ទាត់៕
ខាងក្រោម នេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖